ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០៖ ទស្សនៈរបស់ខ្ញុំស្តីពីអាស៊ានថ្ងៃនេះ៖ ថ្ងៃនេះ ខ្ញុំសូមលើកយកបញ្ហាធម្មនុញ្ញអាស៊ាននិងបទប្បញ្ញត្តិសំខាន់ៗមួយចំនួន
នៃធម្មនុញ្ញនេះ ដើម្បីចែករំលែកជាមួយអ្នករាល់គ្នា។
នៃធម្មនុញ្ញនេះ ដើម្បីចែករំលែកជាមួយអ្នករាល់គ្នា។
ក្នុងនាមជាអតីតសមាជិកនៃក្រុមការងារជាន់ខ្ពស់ស្តីពី ការតាក់តែងធម្មនុញ្ញអាស៊ាន ខ្ញុំយល់ថា អាស៊ាន (មិនថាជាបុគ្គល ជារួម និងទាំងអស់) គួរតែមានមោទនភាពចំពោះធម្មនុញ្ញអាស៊ាន ដែលជាសម្មទិ្ធផលរួមនិងផ្សំគ្នានៃធាតុចូល និងការចូលរួមចំណែកពីរដ្ឋសមាជិកទាំង ១០ របស់អាស៊ាន។ ប្រាកដណាស់ថា ធម្មនុញ្ញអាស៊ានត្រូវបានជំរុញយ៉ាងខ្លាំងនិងបានផ្តល់ចក្ខុវិស័យ ដោយគតិបណ្ឌិតនិងស្មារតីខ្ពស់របស់មេដឹកនាំអាស៊ាន ជាពិសេសប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលអាស៊ាន។ គឺថ្នាក់ដឹកនាំអាស៊ាននេះហើយ ដែលបានប្រគល់ភារកិច្ចដល់ឥស្សរជនឆ្នើមនៃប្រទេសអាស៊ានទាំង១០ ឱ្យចាប់ផ្តើមបង្កើតគំនិតជាបឋមនិងការពិភាក្សា ដើម្បីទទួលបាននូវធាតុចូល យោបល់ និងអនុសាសន៍ជាអតិបរមា។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត កិច្ចសន្ទនា និងកិច្ចពិភាក្សាជាបន្តបន្ទាប់ ក្នុងចំណោមពួកគាត់ ក៏ដូចជា ជាមួយនឹងក្រុម និងវិស័យផ្សេងទៀតរបស់អាស៊ាន ក្រុមឥស្សរជនឆ្នើមអាស៊ានបានប្រគល់របាយការណ៍ពិសេស ដែលមានបញ្ជីអនុសាសន៍មួយចំនួនជូនដល់ថ្នាក់ដឹកនាំអាស៊ាន។ ក្រោយមកទៀត ថ្នាក់ដឹកនាំអាស៊ានបានប្រគល់ភារកិច្ចដល់ ក្រុមការងារជាន់ខ្ពស់ ស្តីពី ការតាក់តែងធម្មនុញ្ញអាស៊ាន (HLTF) ដើម្បីជួបគ្នា និងរៀបចំសេចក្តីព្រាងធម្មនុញ្ញអាស៊ាន ដោយស្វែងយល់ពីចក្ខុវិស័យនិងស្មារតីពិតរបស់អាស៊ាន ដូចដែលបានណែនាំ និងផ្តល់ចក្ខុវិស័យដោយថ្នាក់ដឹកនាំអាស៊ាន តាមរយៈការពិនិត្យ និងការសិក្សាអនុសាសន៍ នៃរបាយការណ៍ពិសេសដែលបានដាក់ជូនដោយក្រុមឥស្សរជនឆ្នើមអាស៊ាន និងតាមរយៈ កិច្ចប្រជុំនិងការទទួលបាននូវធាតុចូល និងមតិយោបល់បន្ថែមពីក្រុមនិងវិស័យផ្សេងទៀតរបស់អាស៊ាន។ ដោយមានការណែនាំច្បាស់លាស់ពីថ្នាក់ដឹកនាំអាស៊ាន ជាមួយនឹងការណែនាំពីរដ្ឋមន្រ្តីការបរទេសអាស៊ាន និងដែលមានពេលវេលាជាក់លាក់ HLTF បានចាប់ផ្តើមកិច្ចប្រជុំ កិច្ចពិភាក្សា និងកិច្ចចរចាជាបន្តបន្ទាប់ ដើម្បីបង្កើតជាសេចក្តីព្រាងនៃផ្នែកផ្សេងៗនៃធម្មនុញ្ញអាស៊ាន។ ដោយមានកិច្ចប្រជុំធ្វើឡើងក្នុងរយៈពេលជាច្រើនម៉ោងនិងភាគច្រើនរហូតដល់ពេលយប់ជ្រៅ HLTF បានពិភាក្សា ជជែកដេញដោល វែកញែក និងចរចាគ្នា ពីមួយពាក្យទៅមួយពាក្យ ពីមួយឃ្លាទៅមួយឃ្លា ពីមួយប្រយោគទៅមួយប្រយោគ និងពីមួយជំពូកទៅមួយជំពូក។ រាល់សេចក្តីព្រាងនៃជំពូកនីមួយៗ ក៏ដូចជាសេចក្តីព្រាងចុងក្រោយនៃធម្មនុញ្ញនេះ ត្រូវបានដាក់ជូនរដ្ឋមន្រ្តីការបរទេសអាស៊ានជាមុនសិន ហើយបន្ទាប់មកដាក់ជូនថ្នាក់ដឹកនាំអាស៊ានដើម្បីពិនិត្យពិចារណា និងអនុម័ត។ ទាំងនេះគឺពិតជាដំណើរការដ៏លំបាកមួយនៃការរៀបចំសេចក្តីព្រាងនេះ ដោយមានការពិភាក្សាគ្រប់ជ្រុងជ្រោយ ការចរចាចុងក្រោយ និងការឯកភាពទាំងស្រុង ដោយថ្នាក់ដឹកនាំអាស៊ានស្តីពី ធម្មនុញ្ញអាស៊ាននេះ។ នៅពេលដែលសេចក្តីព្រាងនេះត្រូវបានការឯកភាពពីថ្នាក់ដឹកនាំអាស៊ានទាំងអស់ហើយ ធម្មនុញ្ញអាស៊ានត្រូវផ្តល់សច្ចាប័នពីរដ្ឋសមាជិកអាស៊ាននីមួយៗ ដោយហេតុថាឯកសារជាប្រវត្តិសាស្រ្តនេះ តម្រូវឱ្យមានការផ្តល់សច្ចាប័នពេញលេញពីបណ្តាប្រទេសអាស៊ានទាំងអស់មុននឹងចូលជាធរមានបាន។
ជាមូលដ្ឋាន ធម្មនុញ្ញអាស៊ានដែលផ្តល់នូវបុគ្គលភាពគតិយុត្តដ៏សំខាន់ដល់អាស៊ាន ក្នុងនាមជាអង្គការតំបន់ គឺជាធម្មនុញ្ញមួយដែលខ្លីហើយច្បាស់លាស់បំផុត និងសមសួនបំផុតនៃអង្គការតំបន់ទាំងអស់នៅក្នុងពិភពលោក។ ថ្នាក់ដឹកនាំអាស៊ាន មានចក្ខុវិស័យនិងគោលដៅវែងឆ្ងាញច្បាស់លាស់ ក្នុងការរៀបចំសេចក្តីព្រាងធម្មនុញ្ញអាស៊ាន នេះ ជាពិសេស ពួកគាត់មិនចង់មានធម្មនុញ្ញមួយដែលអាចបើកឱ្យមានការធ្វើវិសោធនកម្មច្រើនពេកទេ នាពេលអនាគត។ ជាមូលដ្ឋានគ្រឹះគតិយុត្តដ៏សំខាន់បំផុតរបស់អាស៊ាន ធម្មនុញ្ញអាស៊ានផ្តល់នូវក្របខណ្ឌច្បាប់យ៉ាងច្បាស់លាស់និងរឹងមាំ សម្រាប់អាស៊ាននិងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីធ្វើការរួមគ្នាស្វែងរកគោលដៅរួមនិងផលប្រយោជន៍រួម ជាពិសេសការពង្រឹងសមាហរណកម្មអាស៊ាន ការកសាងសហគមន៍អាស៊ាន ការបង្កើតទីផ្សារអាស៊ានតែមួយ ការពង្រឹងនូវមជ្ឈភាពអាស៊ាននៅក្នុងតំបន់ដ៏ធំទូលាយ ការចូលរួមក្នុងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់អាស៊ានជាមួយដៃគូសន្ទនា និងបណ្តាប្រទេសជាមិត្ត ក៏ដូចជាការបង្កើននូវតួនាទីអាស៊ាននៅក្នុងកិច្ចការ តំបន់ និងពិភពលោក។
ដោយក្រឡេកមើលសាវតារសង្ខេបនៃធម្មនុញ្ញអាស៊ាន ខ្ញុំចង់បញ្ជាក់ថា បញ្ហា “ការធ្វើសេចក្តីសម្រេច”របស់អាស៊ាន និងអ្វីដែលជា “ការរំលោភធម្មនុញ្ញធ្ងន់ធ្ងរ”… ដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយដោយថ្នាក់ដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១២ នាទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅខែមករា ឆ្នាំ២០០៧។ បន្ទាប់ពីការពិភាក្សាពេញលេញ និងវែកញែកលម្អិត ថ្នាក់ដឹកនាំអាស៊ានបានជ្រើសរើសយកការធ្វើសេចក្តីសម្រេច ដោយការពិគ្រោះយោបល់ និងផ្អែកលើកុងសង់ស៊ីស (ដូចមានចែងនៅក្នុងជំពូកទី៧ ស្តីពី “ការធ្វើសេចក្តីសម្រេច” មាត្រា ២០ “អំពី កិច្ចពិគ្រោះយោបល់ និងកុងសង់ស៊ីស” របស់ធម្មនុញ្ញអាស៊ាន)។ ដូចដែលបានសរសេរនៅក្នុងកំណត់ត្រានៃកិច្ចប្រជុំកំពូលអាស៊ាននៅពេលនោះ រដ្ឋសមាជិកអាស៊ានខ្លះចង់មានការធ្វើសេចក្តីសម្រេច តាមរយៈការបោះឆ្នោតជាជាងតាមរយៈកុងសង់ស៊ីស។ ពេលនោះគឺសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកលើកឡើងពីបញ្ហានេះ ជាពិសេសដើម្បីធានាឱ្យបាននូវការរួបរួមនិងសាមគ្គីភាពអាស៊ាន និងចៀសវាងការបែងចែកអាស៊ាន។ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា អាស៊ានត្រូវតែធ្វើសេចក្តីសម្រេច តាមរយៈកុងសង់ស៊ីស មិនមែនតាមរយៈការបោះឆ្នោតទេ ប្រសិនបើអាស៊ានចង់ធានាបាននូវការរួបរួម និងសាមគ្គីភាពរបស់ខ្លួន។ លើសពីនេះទៀត នៅពេលនោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុនសែន គឺជាអ្នកដែលបានស្នើសុំឱ្យអង្គប្រជុំបញ្ជាក់អំពីអ្វីដែលអាចជា “ការរំលោភធម្មនុញ្ញធ្ងន់ធ្ងរ….” ។ ចំណុចសំខាន់គឺថាមេដឹកនាំអាស៊ានបានដឹងច្បាស់ពីបញ្ហានានា ស្របពេលដែលពួកគាត់កំពុងពិភាក្សាលម្អិតនៅក្នុងកិច្ចប្រជុំកំពូល។ ក្នុងន័យនេះ នៅទីបញ្ចប់ មេដឹកនាំអាស៊ានបានឈានដល់ឯកភាពទាំងស្រុងលើការធ្វើសេចក្តីសម្រេច តាមរយៈកិច្ចពិគ្រោះយោបល់ និងកុងសង់ស៊ីស។
ពាក់ព័ន្ធនឹងគំនិតដែលបានស្នើដោយអតីតអ្នកការទូតម្នាក់ពីរដ្ឋសមាជិកអាស៊ានមួយ ស្តីពីការបណ្តេញសមាជិកអាស៊ាន បញ្ហានេះត្រូវបានពិភាក្សានៅក្នុងដំណើរការនៃការធ្វើសេចក្តីព្រាងធម្មនុញ្ញអាស៊ាន ប៉ុន្តែមេដឹកនាំអាស៊ានបានទុកវាចោលទាំងស្រុងនៅទីបញ្ចប់ ពីព្រោះពួកគាត់ជឿជាក់ថាវាមិនមែនជាផ្នែកសំខាន់នៃចក្ខុវិស័យ និងគោលដៅរបស់អាស៊ានឡើយ។ លើសពីនេះទៀត គំនិតនៃការបណ្តេញសមាជិកភាពនេះមិនត្រឹមតែធ្វើឱ្យអន្តរាយដល់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យអាស៊ានបែកបាក់ផងដែរ។ នោះហើយជាមូលហេតុដែលគំនិតនេះត្រូវបានដកចេញទាំងស្រុងពីធម្មនុញ្ញអាស៊ាន។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើបញ្ហានៃការបណ្តេញសមាជិកភាពនេះនឹងត្រូវលើកឡើងដោយអាស៊ាននាពេលអនាគត វានៅតែគ្មានឱកាសបានជោគជ័យទេ ហើយវានឹងទាមទារនូវកុងសង់ស៊ីសពេញលេញមួយ (មានន័យថា ប្រទេសជាសមាជិកទាំង១០ របស់អាស៊ាន) ដើម្បីដាក់វានៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ាន កុំនិយាយទៅដល់ ការធ្វើសេចក្តីសម្រេចលើបញ្ហានេះ។ ក្នុងន័យនេះ នៅក្នុងការវិភាគចុងក្រោយ បុគ្គលដែលបានផ្តួចផ្តើមគំនិតបណ្តេញសមាជិកភាពនេះ គឺមិនអើពើនឹងធម្មនុញ្ញអាស៊ានទាំងស្រុង ឬកំពុងព្យាយាមបង្កើតបញ្ហាដែលអត់ប្រយោជន៍។
ដើម្បីជាផលប្រយោជន៍ និងអនាគតរបស់អាស៊ាន ខ្ញុំយល់ថាយើងគួរតែបញ្ឈប់ការលើកឡើងនូវបញ្ហានេះទៀត ព្រោះវានឹងបង្កគ្រោះថ្នាក់ដល់ស្មារតីរួបរួមគ្នា សាមគ្គីភាព និងសហគមន៍អាស៊ាន ក៏ដូចជាការបាត់បង់នូវទំនុកចិត្ត និងការជឿជាក់លើអាស៊ាន ដែលជាអង្គការក្នុងតំបន់ដែលអាចសំរេចអ្វីៗបានដោយជោគជ័យ ដែលកំពុងដំណើរការ និងដែលអាចជឿទុកចិត្តបាន។
Sat, 31 Oct 2020: My View On ASEAN Today: Today, I wish to take up the issue of the ASEAN Charter and a few of the key provisions of the Charter to share them with everyone. As a former member of the High Level Task Force on Drafting of the ASEAN Charter, I am of the view that ASEAN (individually, collectively, and all) should be proud of the ASEAN Charter, which is a collective and shared product of the inputs and contributions from the ten Member States of ASEAN. To be sure, the ASEAN Charter was greatly inspired and envisioned by the wisdom and high spirits of the ASEAN Leaders, in particular the ASEAN Heads of States and Governments. It was the ASEAN Leaders who initially tasked the eminent persons of the ten ASEAN countries to kick off the initial brainstormings and discussions in order to get the maximum inputs, ideas and recommendations. After their series of retreats, meetings and discussions among themselves as well as with other groups and sectors of ASEAN, the ASEAN Eminent Persons’ Group submitted a special report containing a list of recommendations to the ASEAN Leaders. Subsequently, the ASEAN Leaders tasked the High Level Task Force on the Drafting of the ASEAN Charter (HLTF) to actually meet and draft the ASEAN Charter by understanding the vision and the true spirits of ASEAN as called for and envisioned by the ASEAN Leaders, by reviewing and studying the recommendations of the special report submitted by the ASEAN Eminent Persons’ Group, and by meeting and getting more inputs and feedbacks from other groups and sectors of ASEAN. With clear guidances from the ASEAN Leaders, with instructions from the ASEAN Foreign Ministers, and with a specific timeframe, the HLTF began a series of meetings, discussions, and negotiations to produce the drafts of the different parts of the Charter. With many long hours and for most of the times very late into the nights, the HLTF discussed, debated, argued and negotiated word by word, sentence by sentence, paragraph by paragraph, chapter by chapter. Every draft of the various chapters as well as the final draft of the Charter had to be submitted to the ASEAN Foreign Ministers first and then to the ASEAN Leaders for consideration and approval. It was indeed a daunting process of the drafting, with comprehensive discussions, final negotiations, and full agreement by the ASEAN Leaders on the ASEAN Charter. Once it was agreed by all ASEAN Leaders, the ASEAN Charter had to be ratified by each and every ASEAN Member State since this historic milestone document required full ratifications by all ASEAN countries before it could go in effect.
In essence, the ASEAN Charter, which provides an important legal personality to ASEAN as a regional organization, is perhaps the most succinct and most elegant constitution of any regional organizations in the world. The ASEAN Leaders had a clear vision and a farsighted goal in drafting the ASEAN Charter, in particular they did not want to have a Charter that could have opened to many future amendments. As the most important legal foundation of ASEAN, the ASEAN Charter offers unambiguous and solid legal framework for ASEAN and all ASEAN Member States to work together in pursuit of the common goals and collective interests, particularly the strengthening of ASEAN integration, the building of the ASEAN Community, the establishment of a single ASEAN market, the enhancement of ASEAN centrality in this wider region, the engagement of ASEAN‘s relations and cooperation with the Dialogue Partners and friendly countries, as well as the increasing role of ASEAN in global affairs.
Having looking at a brief background of the ASEAN Charter, I wish to emphasize that the issues of ASEAN “decision-making” and what constitutes “a serious breach of the Charter…” were extensively discussed by the ASEAN Leaders at the 12th ASEAN Summit in Cebu, the Philippines, in January 2007. After their full discussions and deliberations, the ASEAN Leaders opted for a decision-making by consultation and consensus (as spelled out in Chapter VII on “Decision-Making,” Article 20 “Consultation and Consensus” of the ASEAN Charter). At the time, as written in the records of the ASEAN Summit, some Member States of ASEAN wanted to have a decision-making by voting rather than by the consensus. It was Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, who raised the matter, in particular to ensure ASEAN unity and solidarity and to avoid the division of ASEAN. He also stated that ASEAN must make decision by consensus, not by voting, if ASEAN were to ensure its unity and solidarity. In addition, it was Samdech Techo Prime Minister Hun Sen who asked the meeting to clarify what would constitute a “serious breach of the Charter…” The bottomline is that the ASEAN Leaders were fully aware of the various issues as they were deliberating at their summit. Therefore, in the end, the ASEAN Leaders reached a full unanimity on the decision-making by consultation and consensus.
As far as the idea proposed by a former diplomat from one of the ASEAN Member States on the expulsion of ASEAN members, this issue was discussed in the process of the drafting of the ASEAN Charter but the ASEAN Leaders completely left it out in the end because they believed that it was not an integral part of the vision and goal of ASEAN. In addition, this idea of membership expulsion would not only undermine but also completely divide ASEAN. That was the reason why it was entirely excluded from the ASEAN Charter.
Nevertheless, if this matter of membership expulsion were to take up by ASEAN at all in the future, it is still non-starter and it would require a full consensus (meaning the ten Member States of ASEAN) to put it on the agenda of the ASEAN meeting, let alone making a decision on this matter. Therefore, in the final analysis, the person who initiated this idea of membership expulsion is either ignoring the ASEAN Charter entirely or is trying to make a non-issue an issue.
For the sake of both the interests and the future of ASEAN, I am of the view that we should stop raising this matter as it would undermine the ASEAN spirit of unity, solidarity and community as well as trust and confidence in ASEAN as a viable, functional and credible regional organization.