ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាន ឱ្យទូលព្រះបង្គំ និងក្រុមការងារ បានចូលក្រាបបង្គំគាល់ កាលពីព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុងព្រះបរមរាជវាំង មុននឹងចេញទៅបំពេញភារកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី នាពេលខាងមុខ។
ទូលព្រះបង្គំសូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។






