
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៦៖ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសីទ សារព័ត៌មានស្តីពីលទ្ធផលនៃទស្សនកិច្ចការងារផ្លូវការរបស់សម្តេចតេជោ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី ៦-៧ ខែសីហា ឆ្នាំ២០១៦ រួមមាន ជំនួបកំពូលទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីឡាវ ក៏ដូចជា ការចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ និងការទទួលយកពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សំរាប់ការលះបង់ និងការចូលរួមវិភាគទានដ៏មានសារៈសំខាន់ជាច្រើនទៀត ទៅដល់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍កម្ពុជាពីចំណុចសូន្យ មកដល់កម្ពុជាពេលបច្ចុប្បន្ននេះ ដែលជារដ្ឋទំនើប ហើយនិងការចូលរួមវិភាគទានដ៏ធំធេងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅដល់អាស៊ាន តំបន់ និងពិភពលោកទាំងមូល។
Phnom Penh, 7 August 2016: Dr. Kao Kim Hourn, Minister Delegate Attached to Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, gave a press briefing on the outcomes of Samdech Techo PM’s official working visit to Lao People’s Democratic Republic (Lao PDR) on 6-7 August 2016, including bilateral summits of Samdech Techo PM with President and Prime Minister of Lao PDR as well as Samdech Techo PM’s participation in the 13th ASEAN Leadership Forum and acceptance of the ASEAN Lifetime Achievement Award for Samdech Techo PM’s self-sacrifices and numerous significant contributions to the rebuilding and development of Cambodia from ground zero to where it is today as a modern state and Samdech Techo PM’s major contributions to ASEAN, the wider region and the world at large.