
រាជធានីភ្នំពេញ ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៧៖ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសីទ សារព័ត៌មានស្តីពីលទ្ធផលសំខាន់ៗនៃទស្សនកិច្ចការងារផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី ៦ ដល់ ៩ ខែសីហា ឆ្នាំ២០១៧ ដែលរួមមាន ការចូលក្រាបបង្គំគាល់ព្រះអង្គម្ចាស់រាជទាយាទ ណារូហីតូ ជំនួបទេ្វភាគីជាមួយ ឯកឧត្តម ស៊ិន ហ្ស៊ូអាបេ នាយករដ្ឋមន្ត្រីជប៉ុន ជួបប្រធានក្រុមហ៊ុន Denso Cambodia Co.,Ltd. ប្រធានក្រុមហ៊ុន Toyota Tsusho Co., Ltd. ប្រធានធនាគារ Mizuho Bank ប្រធានក្រុមហ៊ុន Minebea Cambodia, Co., Ltd. និងប្រធានសមាគមមិត្តភាពមេគង្គ-ជប៉ុន ។ សម្តេចតេជោ ក៏បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការវិនិយោគ រៀបចំដោយ សមាគមជប៉ុន-កម្ពុជាផងដែរ។ សម្តេចតេជោ តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ហើយតែងតែស្វែងរកឱកាសដើម្បីបានជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅបរទេស។ ជាក់ស្តែង នៅក្នុងទស្សនកិច្ចមកប្រទេសជប៉ុនលើកនេះ សម្តេចបានជួបសំណេះសំណាលជាមួយនិស្សិតខ្មែរជាង ២៥០ នាក់ ដែលកំពុងសិក្សានៅប្រទេសជប៉ុន ហើយបានលើកទឹកចិត្តពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកទៅបម្រើប្រទេសជាតិវិញ។ ទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសជប៉ុនលើកនេះ ពិតជាបានបង្ហាញពីចំណងមិត្តភាពដ៏ខ្លាំក្លារវាងប្រទេសទាំងពីរ ហើយបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍កាន់តែធំធេងដល់ប្រជាជន នៃប្រទេសទាំងពីរ។
Phnom Penh, 9 August 2017: Dr. Kao Kim Hourn, Minister Delegate Attached to Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, gave a press briefing on the key outcomes of Samdech Techo PM’s official working visit to Japan, on 6-9 August 2017 that includes royal audience with Crown Prince Naruhito, bilateral meetings with H.E Shinzō Abe, Prime Minister of Japan, Chairman of Denso Cambodia, Co., Ltd., Chairman of Toyota Tsusho Co., Ltd., Chairman of Mizuho Bank Ltd., Chairman of Minebea Cambodia Co., Ltd., and Chairman of the Japan-Mekong Parliamentary Friendship Association. Samdech Techo PM also attended Seminar on Investment organized by Japan-Cambodia Association. Samdech Techo PM always place great emphasis on human resource development and seeks opportunity to meet with Cambodian students who are pursuing their studies abroad. Obviously, during his trip to Japan this time, Samdech Techo PM met with some 250 Cambodian students continuing their studies in Japan and encouraged them to make their best efforts and bring back to serve the country. The visit of Samdech Techo PM to Japan this time truly reflected strong bonds of friendship between the two countries and contributed to the strengthening and expansion of the bilateral cooperation and relations, which brought greater benefits to the peoples of the two countries.