
រាជធានីភ្នំពេញ ថ្ងៃទី ១២ខែសីហា ឆ្នាំ២០១៧៖ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដ៏ជោគជ័យនៃទស្សនកិច្ចការងារផ្លូវការរយៈពេលខ្លីរបស់សម្តេចតេជោ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧ ដេីម្បីជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម ថងលូន ស៊ីសូលីត នាយក រដ្ឋមន្ត្រីឡាវ។ ទោះបីជាទស្សនកិច្ចនេះមាន រយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាបាននាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា និងធំធេងសំរាប់ ប្រទេសទាំងពីរជាពិសេសពាក់ព័ន្ធនឹងការដកទ័ពឡាវចេញពីទឹកដីកម្ពុជា និងបញ្ហាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ឡាវ។ ទស្សនកិច្ចផ្លូវការលេីកនេះ ក៏បានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ រវាងកម្ពុជា និងឡាវផងដែរ។
Phnom Penh, 12 August 2017: Dr. Kao Kim Hourn, Minister Delegate Attached to Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, gave a press briefing on the successful outcomes of Samdech Techo PM’s brief official working visit to Lao PDR, on 12 August 2017, to meet bilaterally with H.E. Thongloun Sisoulith, Prime Minister of Lao PDR. Despite the fact that it was a very short working visit, but this trip brought about meaningful and substantial results to both countries, which touched on the withdrawal of Laos’ troops from Cambodia’s territory and on the border-related issues. This official visit also contributed to strengthening and expansion of the bilateral cooperation and relations between Cambodia and Lao PDR.