
ថ្ងៃទី ២៩ខែសីហា ឆ្នាំ២០១៧៖ បណ្ឌិត កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ben King ឯកអគ្គរាជទូតណូវែលហ្សឺឡង់ ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដើម្បីពិភាក្សាអំពីទំនាក់ទំនងកម្ពុជា-ណូវែលហ្សឺឡង់ និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់។ ស្របពេលដែលឯកឧត្តមឯកអគ្គរាជទូត នឹងបញ្ចប់អាណត្តិការទូតរបស់គាត់នៅដេីមខែកញ្ញា ខាងមុខនេះ បណ្ឌិត កៅ គឹមហួន បានសំដែង នូវអំណរសាទរ និងជូនពរឯកឧត្តម Ben King បានជោគជ័យក្នុងភារកិច្ចថ្មីរបស់គាត់នៅក្រសួងការបរទេស និង ពាណិជ្ជកម្មប្រទេសណូវែលហ្សឺឡង់។
29 August 2017: Dr. Kao Kim Hourn, Minister Delegate Attached to Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, met with H.E. Ben King, New Zealand’s Ambassador to Cambodia, Laos and Thailand, to discuss on Cambodia-New Zealand relations and to exchange views on regional issues. As he will end his tenure in early September, Dr. Kao Kim Hourn extended his congratulations and best wishes to Ambassador Ben King in his new assignment at the New Zealand Ministry of Foreign Affairs and Trade.