
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៧៖ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសីទ សារព័ត៌មានស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី ១១-១៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលរួមមាន ការអញ្ជើញចូលរួមពិធីតាំងពិព័រណ៌ចិន-អាស៊ាន លើកទី ១៤ ការ សម្ពោធពន្លាជាតិកម្ពុជា ទស្សនាស្តង់តាំងពិព័រណ៌របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជំនួបទ្វេភាគីជាមួយ ឯកឧត្តម ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ មជ្ឈឹមបក្សកុម្មុយនីស្តចិន និង ឯកឧត្តម ចិន វូ អភិបាលខេត្តក្វាងស៊ី។ ដូចទស្សនកិច្ចផ្លូវការនៅបរទេសលើកមុនៗដែរ លើកនេះ សម្តេចតេជោ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតកម្ពុជាប្រមាណ ១៤២ នាក់ ដែលកំពុងសិក្សានៅប្រទេសចិន និងបានលើកទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រអស់ពីចិត្តពីថ្លើម ហើយយកទៅបម្រើប្រទេសជាតិវិញ។ ទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនលើកនេះ បានបង្ហាញពីការប្តេជ្ញា ចិត្តខ្ពស់ របស់កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងការកសាងផ្លូវសូតលំហសមុទ្រសតវត្សទី ២១ ក៏ដូចជាការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធដែលមានស្រាប់ រវាងកម្ពុជា និងចិន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ។
Phnom Penh, 13 September 2017: Dr. Kao Kim Hourn, Minister Delegate Attached to Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, gave a press briefing on the outcomes of Samdech Techo PM’s official visit to Nanning, Guangxi Zhuang Autonomous Region, the People’s Republic of China on 11-13 September 2017 that includes participation in the 14th China-ASEAN Expo, inauguration of Cambodia’s national pavilion, visiting Cambodia’s trade exhibition hall, as well as the bilateral meetings with H.E. Zhang Gaoli, Vice Premier of the People’s Republic of China, H.E. Song Tao, Minister of International Liaison Department of the Communist Party of China Central Committee and H.E. Chen Wu, Governor of Guangxi Zhuang Autonomous Region. Like his previous official foreign trips, this time Samdech Techo PM met with some 142 Cambodian students undertaking studies in China and encouraged them to do their utmost to maximize their learning and bring back to serve the country. The visit of Samdech Techo PM to China this time expressed Cambodia’s strong commitment in promoting ASEAN-China cooperation and building the 21st Century Maritime Silk Road as well as further strengthening the existingfriendly bilateral ties between Cambodia and China to bring more benefits to the peoples of the two countries.