ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧៖ បណ្ឌិត កៅ គឹមហួន សមាជិកគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយ ក្រុងច្បារមន បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែកញ្ញា និងលើក ទិសដៅបន្តខែតុលា។ ឯកឧត្តម សំរាំង កំសាន្ត និង ឯកឧត្តម អ៊ុន ទឹម អនុប្រធានក្រុមការងារ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងច្បារមន និងសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងច្បារមន ជាច្រេីន រូបទៀត ក៏មានវត្តមាន ក្នុងពិធីនេះដែរ។
Krong Chbarmorn, Kompong Speu Province, 22 October 2017: Dr. Kao Kim Hourn, Member of the Central Committee of the Cambodian People’s Party (CPP) and Chair of the Working Group from the Central Committee to Support Krong Chbarmorn, presided over a Monthly Meeting of September and Future Direction of October. HE Samraing Kamsan and HE Un Tim, Deputy Chairs of the Working Group from the Central Committee to Support Krong Chbarmorn, along with other CPP members of Krong Chbarmorn were also in attendance.