ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃសៅរ៍ ៤រោចខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩៖ បណ្ឌិត កៅ គឹមហួន សមាជិកគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយ ក្រុងច្បារមន បានអញ្ជើញចូលរួម ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា និងលើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០១៩។ ឯកឧត្តម សំរាំង កំសាន្ត និង ឯកឧត្តម អ៊ុន ទឹម អនុប្រធានក្រុមការងារ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងច្បារមន និងសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងច្បារមន ជាច្រើនរូបទៀត ក៏មានវត្តមាន ក្នុងពិធីនេះដែរ។
Krong Chbarmorn, Kompong Speu Province, 23 February 2019: Dr. Kao Kim Hourn, Member of the Central Committee of the Cambodian People’s Party (CPP) and Chair of the Working Group from the Central Committee to Support Krong Chbarmorn, presided over a Monthly Meeting of January and Future Direction of February 2019. HE Samraing Kamsan and HE Un Tim, Deputy Chairs of the Working Group from the Central Committee to Support Krong Chbarmorn, along with other CPP members of Krong Chbarmorn were also in attendance.