កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក៏ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀត ដែលលេខាធិការដ្ឋានអាស៊ាន បាននិងកំពុងជំរុញ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងជាមួយបណ្តាប្រទេសជាដៃគូសន្ទនាមួយចំនួនរបស់អាស៊ាន។ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ នេះ ខ្ញុំបានជួបសំដែងការគួរសម និងជម្រាបលា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយទទួលបាននូវអនុសាសន៍ណែនាំល្អៗ ក្នុងការបំពេញភារកិច្ចជាអគ្គលេខាធិការអាស៊ាន។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យខ្ញុំ និងក្រុមការងារ បានចូលជម្រាបលា។
