សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៣ របស់អាស៊ាន ដែលមានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ទាំងនៅក្នុងប្រទេសអាស៊ានខ្លួនឯងផង និងជាមួយប្រទេសដៃគូសន្ទនារបស់អាស៊ានផង។ កាលពីព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ នេះ ខ្ញុំបានជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយទទួលបាននូវអនុសាសន៍ណែនាំល្អៗ ក្នុងការបំពេញភារកិច្ចជាអគ្គលេខាធិការអាស៊ាន។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យខ្ញុំ និងក្រុមការងារ បានចូលជម្រាបលា។

Поиск в гугле