វិស័យសន្តិសុខ ជាផ្នែកមួយដ៏មានសារៈសំខាន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន និងប្រទេសសមាជិកអាស៊ានទាំងអស់។ នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ នេះ ខ្ញុំបាទបានចូលជួបសំដែងការគួរសម និងជម្រាបលា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានទទួលនូវឱវាទណែនាំល្អៗ ក្នុងការបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យខ្ញុំបាទ និងក្រុមការងារ បានចូលជម្រាបលា។
