ថ្ងៃនេះ (01/01/23) ខ្ញុំបានរៀបចំសង្ឃទាន ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកឪពុក អ្នកម្ដាយ បងប្រុស និងញាតិមិត្តទាំង ៧ សន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងសូត្រមន្តលើករាសី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
ឆ្លៀតឱកាសនេះដែរ ខ្ញុំព្រះករុណាក៏សូមថ្លែងអំណរព្រះគុណសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទបុរីវង្ស ព្រមទាំងព្រះសង្ឃ ៤ ព្រះអង្គទៀត ដែលបានឆ្លៀតពេលមកប្រោះព្រំលើករាសី នាំសិរីសួស្ដីឆ្នាំថ្មី ដល់យើងខ្ញុំនៅថ្ងៃនេះ។
ខ្ញុំព្រះករុណាសូមគោរពជូនពរសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ ដើម្បីបន្តរួមចំណែកដឹកនាំវិស័យពុទ្ធចក្រនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន ស្ថិតស្ថេរជានិច្ចនិរន្តរ៍។