លេខាធិការដ្ឋានអាស៊ានទាមទារឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយទាំងអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ដើម្បីជោគជ័យរួមរបស់អាស៊ាន។ នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ នេះ ខ្ញុំបាទបានចូលជួបសំដែងការគួរសម និងជម្រាបលា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងទទួលបាននូវឱវាទណែនាំល្អៗ ក្នុងការបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខ។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យខ្ញុំបាទ និងក្រុមការងារ បានចូលជម្រាបលា។
