ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់ឱកាស និងអនុញ្ញាតឱ្យខ្ញុំបាទ និងក្រុមការងារ បានចូលជួបសំដែងការគួរសម និងជម្រាបលា ព្រមទាំងទទួលបាននូវឱវាទល្អៗ ក្នុងការបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខ។ ខ្ញុំបាទសូមប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការអនុវត្តតួនាទីថ្មីនេះ ឲ្យសក្តិសមនឹងទំនុកចិត្ត និងការជឿទុកចិត្ត ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានទាំងអស់បានផ្ដល់មកឲ្យខ្ញុំ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។
