សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបាទសូមសំដែងនូវអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុតនៅក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២ ដែលចំនឹងថ្ងៃខួបកំណើតដ៏ពិសិដ្ឋគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ពិតជាស័ក្តិសមឥតខ្ជោះចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលពេញមួយជីវិតខិតខំអភិវឌ្ឍន៍ប្រទេសជាតិតាំងពីចំណុចសូន្យរហូតដល់ប្រទេសកម្ពុជា មានការរីកចម្រើនដូចសព្វថ្ងៃនេះ ដែលជាការលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជន ដោយពុំខ្លាចការនឿយហត់ ក្នុងនាមជាអគ្គមេបញ្ជាការលើសមរភូមិអភិវឌ្ឍន៍ជាតិ។
ខ្ញុំបាទក៏ដូចជាប្រជាជនកម្ពុជាទាំងមូលពិតជាមានសំណាងណាស់ដែលមានមេដឹកនាំដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ ប្រកបដោយទេពកោសល្យដ៏ប៉ិនប្រសប់ និងទស្សនវិស័យច្បាស់លាស់វែងឆ្ងាយក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាព ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ ហើយ កាន់តែមានភាពល្បីរន្ទឺទាំងក្នុងកម្រិតជាតិ និងពិភពលោក។
ជាទីបញ្ចប់ ខ្ញុំបាទសូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កូនប្រុសស្រី ព្រមទាំងចៅប្រុសចៅស្រី របស់សម្តេចទាំងទ្វេ មេត្តាប្រកបតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ កៅ គឹមហួន។ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២។
