




ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១: ថ្ងៃនេះខ្ញុំបង្ហោះរូបថតរបស់អ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ កាលពីបុណ្យចម្រើនព្រះជន ដែលភរិយាខ្ញុំ និងខ្ញុំបានធ្វើជូនគាត់ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។
សារពេលបុណ្យនោះ និងសារពេលនេះគឺ:
(១) ជូនពរគាត់ឱ្យមានសុខភាពល្អ អាយុយឺនយូរ និងសុភមង្គល។
(២) បង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់គាត់ សម្រាប់ការធ្វើពលីកម្មរបស់គាត់ ក្តីស្រលាញ់របស់គាត់ និងការចិញ្ចឹមបីបាច់របស់គាត់។
(៣) គោរពសុំខមាទោស សម្រាប់ការប្រព្រឹត្តខុសឆ្គងទាំងឡាយរបស់យើង នៅក្នុងជីវិតរបស់យើង។
(៤) បន្តស្វែងរកការណែនាំរបស់គាត់ ការបំផុសគំនិតរបស់គាត់ និងគតិបណ្ឌិតរបស់គាត់។
(៥) គោរពសុំពរជ័យពីគាត់។
ខែនេះ ស្របពេលម្តាយខ្ញុំទើបឈានចូលអាយុ ៨២ ឆ្នាំ ខ្ញុំសូមជូនពរអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ មានសុខភាពល្អ (មានកំលាំង ថាមពល និងជាសះស្បើយ) អាយុយឺនយូរ ព្រមទាំងក្តីស្រលាញ់ និងពរជ័យរបស់ព្រះជាម្ចាស់សម្រាប់គាត់។
Sun, 27/06/21: Today, I post the photos of my beloved mother from Bon Chamroeun Preah Chun which my wife and I did for her a few years back.
The message then and the message now are:
(1) to wish her good health, longevity and happiness;
(2) to express our most profound gratitude to her for all her sacrifices, her love and her nurture;
(3) to respectfully ask for her forgiveness for all of our wrongdoings in our life;
(4) to continue to seek her guidance, her inspirations and her wisdom; and
(5) to respectfully ask for her blessings.
This month, as she has just turned 82 years old, I wish my beloved mother the best of health (with strength, energy and full recovery), longevity, and God’s love and blessings for her!