






ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១៖ ថ្ងៃនេះ ខ្ញុំបានចាក់វ៉ាក់សាំងកូវីដ ១៩ លើកទី ២ នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីការចាក់លើកទី ១ ដោយគ្មានប្រតិកម្ម ឬផលប៉ះពាល់អ្វីនោះ ខ្ញុំមានទំនុកចិត្ត ហើយត្រៀមខ្លួនដើម្បីចាក់លើកទី ២។ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ជាសកលដែលបណ្តាលឱ្យស្លាប់នេះ ការចាក់វ៉ាក់សាំងគឺជាការចាំបាច់បំផុត។ ខ្ញុំមានមោទនភាពចំពោះក្រុមវេជ្ជបណ្ឌិតកម្ពុជា ដែលពិតជាមាន វិជ្ជាជីវៈយ៉ាងពិតប្រាកដ និងមានការយកចិត្តទុកដាក់។ ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រឹងប្រែងអស់លទ្ធភាពដើម្បីធានាបាននូវវ៉ាក់សាំងដ៏សំខាន់នេះសម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំគិតថា យើងគួរតែកុំភ័យខ្លាចឱ្យសោះចំពោះការចាក់វ៉ាក់សាំងកូវីដ ១៩។ ពិតណាស់ មុនពេលចាក់ អ្នកទាំងអស់គ្នានឹងទទួលបានការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រយ៉ាងត្រឹមត្រូវ និងដំបូន្មានជំនាញសិន។ ខ្ញុំគិតថា ការចាក់វ៉ាក់សាំងគឺសំខាន់ណាស់ ដោយសារយើងត្រូវការពារខ្លួនយើងប្រឆាំងនឹងកូវីដ ១៩ ដែលបណ្តាលឱ្យស្លាប់នេះ។ សូមសុខសប្បាយ ។ សូមមានសុខភាពល្អ។
Thursday, 25 Feb 2021: Today, I was able to get vaccinated for COVID-19 for the second dose at Calmette Hospital. After the first dose of vaccination without any reactions or side effects, I felt confident and ready to get the second dose. Given the deadly global pandemic of COVID-19, vaccination is an absolute necessity. I am proud of the Cambodian doctors who are truly professional and caring! I believe that the Royal Government of Cambodia, under the wise and visionary leadership of Samdech Techo Prime Minister, has made all efforts to secure the necessary vaccines for the Cambodian people. I am of the view that we should not be afraid at all of receiving the vaccination for COVID-19. Of course, before being vaccinated, everyone would be receiving a proper medical counseling and professional advice first. I think vaccination is so important because we need to protect ourselves against this deadly COVID-19. Stay well. Stay healthy.