ក្នុងនាមជាកូនខ្មែរមួយរូប ដែលបាននឹងកំពុងជ្រកក្រោមម្លប់សន្តិសុខដ៏ត្រឈៃ របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ខ្ញុំបាទសូមចូលរួមជាមួយប្រជាជនកម្ពុជាជាង ១៦ លាននាក់ទៀត ក្នុងការសំដែងនូវអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុត និងសូមវាយតម្លៃខ្ពស់បំផុត នូវចំណាត់ការដ៏ត្រឹមត្រូវនិងប្រកបដោយសុភៈវិនិច្ឆ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លា និងមានចក្ខុវិស័យច្បាស់លាស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកល កូវីដ ១៩ បានដោយប្រសិទ្ធិភាពខ្ពស់ និងពុំទាន់បណ្តាលឱ្យមានប្រជាជនកម្ពុជាណាម្នាក់បានបាត់បង់ជីវិតដោយ
សារជំងឺនេះឡើយមកដល់បច្ចុប្បន្ននេះ។ ចំណាត់ការដ៏ថ្លៃថ្លានេះ ត្រូវបានសបញ្ជាក់ឱ្យពិភពលោកឃើញ និងដឹងកាន់តែច្បាស់ថែមទៀតតាមរយៈរបាយការណ៍ Le Bureau de Prospective Economique របស់ប្រទេសសេណេហ្កាល់ ស្តីអំពីសន្ទស្សន៍ នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដែលប្រទេសកម្ពុជាដ៏បវររបស់យើង បានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣នៅលើពិភពលោក (ក្នុង ចំណោម១៦៦ប្រទេស) ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។ ការវាយតម្លៃនេះពិតជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានប្រមុខដឹកនាំដ៏ឆ្នើម និងខ្លាំងពូកែដែលអាចជួបទប់ស្កាត់ស្ថានការណ៍នៃកូវីដ ១៩ នេះ មិនឱ្យឆ្លងចូលសហគមន៍ ជាពិសេស បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី ៣ ខែវិច្ឆិកា ដ៏គួរឱ្យព្រួយបារម្ភ ប៉ុន្តែ ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានៅតែអាចឆ្លងផុតពីការប្រឈមដ៏លំបាកនេះ។ ទោះបីជាការទប់ស្កាត់ជំងឺកូវីដ ១៩ បន្តទទួលបានជោគជ័យយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែគិតពីសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាជាធំ មិនដែលធ្វេសប្រហែសម្តងណាឡើយ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មិនដែលមើលងាយស្ថានភាពនៃជំងឺនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាជនកម្ពុជាគ្រប់រូបឱ្យយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ខ្ជាប់នូវវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក៏ដូចជា អង្គការសុខភាពពិភពលោក ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ ខ្ញុំបាទសូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ព្រោះថាបើយើងគ្មានសុវត្ថិភាពទេនោះ គ្មានអ្នកណាមានសុវត្ថិភាពទេ។ ជាទីបញ្ចប់ខ្ញុំបាទសូមគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លៀសវៃ និងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសន្តិសុខ សុវត្ថិភាព និងវិបុលភាពជានិច្ចនិរន្តរ៍។

– KKH