






ថ្ងៃអាទិត្យ ទី ២៧ ខែកញ្ញា ឆ្នាំ២០២០៖ ថ្ងៃនេះ ខ្ញុំបានទៅលេង និងបានបួងសួងនៅប្រាសាទតោ ដែលជាផ្នែកនៃប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ អ្វីដែលធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលបំផុតនោះគឺ កេរ្តិ៍ឈ្មោះដ៏អស្ចារ្យនៃប្រាសាទនេះ និងប្រាសាទបុរាណផ្សេងទៀត នៅក្នុងតំបន់នេះ ក៏ដូចជា ប្រាសាទបុរាណផ្សេងៗទៀតទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីរយៈពេលជាយូរ និងជាចរិតលក្ខណៈនៅក្នុងទឹកដីសុវណ្ណភូមិរបស់កម្ពុជា។ គ្រប់ប្រាសាទបុរាណគឺជារតនសម្បត្តិជាតិដ៏អស្ចារ្យ និងជាទ្រព្យសម្បតិ្តដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងសម្រាប់មនុស្សជាតិ។ គ្រប់ប្រាសាទបុរាណរបស់កម្ពុជា គឺជានិម្មិតកម្មប្រកបដោយទេព្យកោសល្យ អភូតហេតុដ៏អស្ចារ្យ និងជាទ្រព្យសម្បត្តិរូបី និងអរូបី របស់ប្រទេសកម្ពុជា និងពិភពលោក។ វាពិតជាមិនគួរឱ្យជឿមែន ! សូមចំណាយពេលវេលា និងឆ្លៀតឱកាសទៅលេងប្រាសាទបុរាណឱ្យបានច្រើនដូចដែលអាចធ្វើទៅបាន។ សូមអរគុណសន្តិភាព និងស្ថិរភាព។
Sun, 27 Sep 20: Today, I visited and prayed at Prasat Tor (the Lion Temple) which is part of Prasat Sambor Prei Kuk in Kampong Thom province. What amazed me the most is the spectacular standing of this and other ancient temples in this region as well as many other ancient temples throughout the Kingdom of Cambodia, which have stood the test of time and nature in this golden land of Cambodia. Every ancient temple is a great national treasure and a valuable asset of Cambodia and to humanity. Every ancient temple of Cambodia is also a genius creation, a great miracle, and a tangible and intangible asset of Cambodia and the world! Seeing is believe! So take the time and seize the opportunity to visit as many ancient temples of Cambodia as possible! Thanks to peace and stability!