
ខ្ញុំបាទពិតជាមានសេចក្តីរន្ធត់ចិត្ត និងសោកស្តាយជាទីបំផុត ដោយទទួលដំណឹងអំពីមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេកជាទីគោរពស្រលាញ់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៖១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។
មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ធំធេងនូវម្តាយ ម្តាយក្មេក ជីដូន ទួត ជាទីគោរពស្រលាញ់ជាទីបំផុតរបស់មហាក្រុមគ្រួសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាពុទ្ធសាសនិកគំរូមួយរូបប្រកបដោយព្រហ្មវិហារធម៌ មានចិត្តសន្តោសប្រណីចំពោះមនុស្សគ្រប់ៗរូប ដែលនឹងស្ថិតនៅចងចាំជានិច្ចនិរន្តន៍ពុំអាចបំភ្លេចបានឡើយ។
ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ខ្ញុំបាទសូមចូលរួមចែករំលែកនូវមរណៈទុក្ខ ជូនចំំពោះក្រុមគ្រួសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
A MEDLINE search performed in August 1998, covering the period since January 1997, using Tourette as the title keyword, identified 108 articles; as many as 31, however, were reviews of the literature priligy in usa About 50 of women can lactate after breast cancer therapy, but breast milk volume tends to be reduced 61
Поиск в гугле