រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០៖ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ
សន្និសីទសារព័ត៌មានស្តីពីលទ្ធផលសំខាន់ៗនៃទស្សនកិច្ចផ្លូវការរបស់
សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ (១). ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ
ពីថ្ងៃទី ៣ ដល់ ៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលរួមមានការចូលរួមកិច្ចប្រជុំកំពូល
ពិភពលោកឆ្នាំ ២០២០ របស់អង្គការសហព័ន្ធសន្តិភាពសកល ក៏ដូចជា
ជំនួបទ្វេភាគីជាមួយ ឯកឧត្តម ម៊ូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
ឯកឧត្តម បាន គីម៊ូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោកជំទាវបណ្ឌិត ហាក់ ចាហាន់ម៊ូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល
និងឥស្សរជនមួយចំនួនទៀត ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ
និងនិស្សិតខ្មែរដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ជាច្រើននាក់។
(២). ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី ៥ ដល់ ៦ ខែកុម្ភៈ ឆ្នាំ២០២០
សម្រាប់ទស្សនកិច្ចការងារ និងជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
Phnom Penh, 6 February 2020: Dr. Kao Kim Hourn, Minister Delegate Attached to Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, briefed local media on the key outcomes of Samdech Techo PM’s official visit to (1) Seoul, the Republic of Korea on 3-5 February 2020 that includes participation in the Universal Peace Federation’s World Summit 2020 as well as bilateral meetings with H.E. Moon Jae-in, President of the Republic of Korea, H.E. Ban Ki-moon, former Secretary-General of the United Nations, H.E. Dr. Hak Ja Han Moon, Founder of the Universal Peace Federation and some other dignitaries as well as meeting with some Cambodian citizens and students residing in the Republic of Korea. (2) Beijing, the People’s Republic of China on 5-6 February 2020 for a working visit and bilateral meetings with H.E. Xi Jinping, President of the PRC and H.E. Li Keqiang, Premier of the PRC.