នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២0 ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យកម្ពុជា បានរៀបចំពិធីប្រគល់បណ្ណជ័យលាភីអាហារូបករណ៍ ឆ្នាំ២០២៥ និងកម្មវិធីផ្តល់បណ្ណហាត់ការ ឆ្នាំ២០២៥ ។
នៅឆ្នាំក្នុងឆ្នាំ២០២៥នេះ សាកលវិទ្យាល័យកម្ពុជា បានបន្តផ្តល់អាហារូបករណ៍ចំនួន៥ប្រភេទដូចជា៖ (១). ពិធីប្រគល់បណ្ណជ័យលាភី “អាហារូបករណ៍សន្តិភាព សម្តេចតេជោ ហ៊ុន សែន” ២០២៥-២០២៩ (២). ពិធីប្រគល់បណ្ណជ័យលាភី “អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)” ២០២៥-២០២៩ (៣).ពិធីប្រគល់បណ្ណជ័យលាភី “អាហារូបករណ៍ក្រសួងអប់រំ យុវជន និងកីឡា ” ២០២៥-២០២៩ (៤). ពិធីប្រគល់បណ្ណជ័យលាភី “អាហារូបករណ៍គាំទ្រការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈឥស្សរជន” ២០២៥-២០២៩ (៥). ពិធីប្រគល់បណ្ណជ័យលាភី “អាហារូបករណ៍គាំទ្រការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា” ២០២៥-២០២៩ ។
សូមបញ្ជាក់ផងដែរ៖ ចំនួននិស្សិតដែលបានចូលរួមទទួលបណ្ណជ័យលាភីអាហារូបករណ៍ថ្ងៃនេះមានចំនួនសរុប ៣៧៦ នាក់ ស្រី ២៦២នាក់ ក្នុងនោះអាហារូបករណ៍ពេញថ្លៃមានចំនួន ១០១ នាក់ ស្រី ៧០នាក់ និងអាហារូបករណ៍មិនពេញថ្លៃមានចំនួន ២៧៥នាក់ ស្រី ១៩២នាក់ ចំណែកនិស្សិតដែលបានទទួលបណ្ណហាត់មានចំនួនសរុប ៩៨នាក់ ស្រី ៧១នាក់។
សាកលវិទ្យាល័យកម្ពុជា សូមចូលរួមអបអរសាទរ ដល់និស្សិតទាំងអស់ និងសូមជូនពរប្អូនៗទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សាបន្តទៀត។




