Jakarta | 09 Jan 23 | Meeting with H.E. Dato Lim Jock Hoi, 14th Secretary-General of ASEAN, this morning, at ASEC. We had an excellent conversation.
Category: ASEAN
Friday, January 6, 2023
On the way to Jakarta…
នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក៏ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀត ដែលលេខាធិការដ្ឋានអាស៊ាន បាននិងកំពុងជំរុញ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងជាមួយបណ្តាប្រទេសជាដៃគូសន្ទនាមួយចំនួនរបស់អាស៊ាន។ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ នេះ ខ្ញុំបានជួបសំដែងការគួរសម និងជម្រាបលា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយទទួលបាននូវអនុសាសន៍ណែនាំល្អៗ ក្នុងការបំពេញភារកិច្ចជាអគ្គលេខាធិការអាស៊ាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យខ្ញុំ និងក្រុមការងារ បានចូលជម្រាបលា។
នៅរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣
សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៣ របស់អាស៊ាន ដែលមានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ទាំងនៅក្នុងប្រទេសអាស៊ានខ្លួនឯងផង និងជាមួយប្រទេសដៃគូសន្ទនារបស់អាស៊ានផង។ កាលពីព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ នេះ ខ្ញុំបានជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយទទួលបាននូវអនុសាសន៍ណែនាំល្អៗ ក្នុងការបំពេញភារកិច្ចជាអគ្គលេខាធិការអាស៊ាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យខ្ញុំ និងក្រុមការងារ បានចូលជម្រាបលា។
នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣
វិស័យសន្តិសុខ ជាផ្នែកមួយដ៏មានសារៈសំខាន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន និងប្រទេសសមាជិកអាស៊ានទាំងអស់។ នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ នេះ ខ្ញុំបាទបានចូលជួបសំដែងការគួរសម និងជម្រាបលា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានទទួលនូវឱវាទណែនាំល្អៗ ក្នុងការបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យខ្ញុំបាទ និងក្រុមការងារ បានចូលជម្រាបលា។
ថ្ងៃនេះ (01/01/23)
ថ្ងៃនេះ (01/01/23) ខ្ញុំបានរៀបចំសង្ឃទាន ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកឪពុក អ្នកម្ដាយ បងប្រុស និងញាតិមិត្តទាំង ៧ សន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងសូត្រមន្តលើករាសី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។ ឆ្លៀតឱកាសនេះដែរ ខ្ញុំព្រះករុណាក៏សូមថ្លែងអំណរព្រះគុណសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទបុរីវង្ស ព្រមទាំងព្រះសង្ឃ ៤ ព្រះអង្គទៀត ដែលបានឆ្លៀតពេលមកប្រោះព្រំលើករាសី នាំសិរីសួស្ដីឆ្នាំថ្មី ដល់យើងខ្ញុំនៅថ្ងៃនេះ។ ខ្ញុំព្រះករុណាសូមគោរពជូនពរសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ…
៣១ ខែធ្នូ ឆ្នាំ២០២២
ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាន ឱ្យទូលព្រះបង្គំ និងក្រុមការងារ បានចូលក្រាបបង្គំគាល់ កាលពីព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុងព្រះបរមរាជវាំង មុននឹងចេញទៅបំពេញភារកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី នាពេលខាងមុខ។ ទូលព្រះបង្គំសូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២
លេខាធិការដ្ឋានអាស៊ានទាមទារឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយទាំងអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ដើម្បីជោគជ័យរួមរបស់អាស៊ាន។ នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ នេះ ខ្ញុំបាទបានចូលជួបសំដែងការគួរសម និងជម្រាបលា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងទទួលបាននូវឱវាទណែនាំល្អៗ ក្នុងការបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខ។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យខ្ញុំបាទ និងក្រុមការងារ បានចូលជម្រាបលា។
Phnom Penh | 28 Dec 22 |
Phnom Penh | 28 Dec 22 | This morning, I paid my courtesy call on His Excellency Deputy PM Prak Sokhonn, Minister of Foreign Affairs & Int’l Cooperation, to bid my farewell…
Tuesday, December 27, 2022
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់ឱកាស និងអនុញ្ញាតឱ្យខ្ញុំបាទ និងក្រុមការងារ បានចូលជួបសំដែងការគួរសម និងជម្រាបលា ព្រមទាំងទទួលបាននូវឱវាទល្អៗ ក្នុងការបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខ។ ខ្ញុំបាទសូមប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការអនុវត្តតួនាទីថ្មីនេះ ឲ្យសក្តិសមនឹងទំនុកចិត្ត និងការជឿទុកចិត្ត ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានទាំងអស់បានផ្ដល់មកឲ្យខ្ញុំ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។
នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ២០២២
នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ២០២២ ខ្ញុំបានចូលជួបសំដែងការគួរសម ក៏ដូចជាស្វែងរកនូវដំបូន្មាន និងជម្រាបលា ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែលជាអតីតប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា មុនពេលខ្ញុំត្រូវចេញដំណើរទៅបំពេញភារកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ក្នុងនាមជាអគ្គលេខាធិការអាស៊ាន នៅដើមឆ្នាំ២០២៣ ខាងមុខ។ ខ្ញុំធ្លាប់ធ្វើការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អស់រយៈពេល ១៣ ឆ្នាំ នៅក្រោមការដឹកនាំ និងការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។
Friday, December 23, 2022
I wish to express my sincere gratitude to H.E. Sudirman Haseng, Indonesia’s ambassador to Cambodia, for graciously hosting the dinner for me yesterday evening (22/12/22) with the kind presence of some of…
Phnom Penh | 21 Dec 22 |
Phnom Penh | 21 Dec 22 | Courtesy call on H.E. Dr. Hang Chuon Naron, Minister of Education, Youth and Sport and Cambodia’s Representative for the ASEAN Socio-Cultural Community (ASCC).
Phnom Penh | 16 Dec 2022
Phnom Penh | 16 Dec 2022 | Press briefing on the outcomes of the visits of Samdech Techo Hun Sen, Prime Minister of Cambodia, to Brussels and Paris |
Saturday, December 10, 2022
Yesterday (09/12/22), I had a working lunch with H.E. Jacques Pellet, French Ambassador to Cambodia. France, one of the P5, has a lot of interests in ASEAN. ASEAN’s role is growing in…
Tokyo | 07 Dec 22 |
Tokyo | 07 Dec 22 | This evening, I visited the Royal Embassy of Cambodia in Tokyo and met with Cambodian Ambassador to Japan Tuy Ry, and other staff from the embassy.
Friday, November 4, 2022
Invited by Kampuchea Thmey, I took the opportunity yesterday to speak on ASEAN, especially its latest developments.